ជំនួយ

របៀបជាវកម្មវិធីក្រមច្បាប់ខ្មែរ ដោយកាតធនាគាររបស់អ្នក

១ភ្ជាប់កាតទៅ Apple Account របស់អ្នក

ការជាវធ្វើឡើងតាម App Store។ ដំបូង សូមភ្ជាប់កាត Visa ឬ Mastercard ទៅ Apple Account របស់អ្នកជាមុនសិន។

  1. បើក Settings ហើយចុចលើឈ្មោះរបស់អ្នកនៅខាងលើគេ
  2. ចុច Payment & Shipping រួចចុច Add Payment Method
  3. ជ្រើស Credit or Debit Card ហើយបញ្ចូលលេខកាត ១៦ ខ្ទង់
  4. បញ្ចូលថ្ងៃផុតកំណត់ ជាឆ្នាំ ៤ ខ្ទង់ (មើលខាងក្រោម)
  5. បញ្ចូលលេខ CVV ៣ ខ្ទង់ នៅខាងក្រោយកាត (កាតនិម្មិត៖ មើលក្នុងកម្មវិធីធនាគារ)
  6. បំពេញឈ្មោះ និងអាសយដ្ឋាន រួចចុច Done
  7. ត្រឡប់មកកម្មវិធីក្រមច្បាប់ខ្មែរវិញ ជ្រើសគម្រោង ហើយចុច «ចាប់ផ្តើមប្រើប្រាស់ឥឡូវនេះ»

ប្រយ័ត្ន៖ ថ្ងៃផុតកំណត់ត្រូវសរសេរឆ្នាំ ៤ ខ្ទង់

នៅលើកាតសរសេរ 08/28 ប៉ុន្តែ Apple ត្រូវការឆ្នាំពេញ។ នេះជាកំហុសដែលអ្នកប្រើជួបញឹកញាប់បំផុត។

✕08/28ខុស
✓08/2028ត្រូវ

ត្រូវប្រាកដថាកាតមានទឹកប្រាក់គ្រប់គ្រាន់ជាដុល្លារ និងអាចទូទាត់តាមអនឡាញបាន។

២មិនទាន់មានកាតឥណទាន?

មិនចាំបាច់មានកាតឥណទានទេ។ អ្នកអាចបង្កើត កាតនិម្មិត (Virtual Card) បានភ្លាមៗ ក្នុងកម្មវិធីធនាគាររបស់អ្នក រួចយកលេខកាត ថ្ងៃផុតកំណត់ និង CVV ទៅបំពេញតាមជំហានខាងលើ។

ABA Bank

ABA Mobile › Cards › New Card › Virtual Debit Card

ACLEDA Bank

ACLEDA mobile › Accounts › Cards › Add new card › Virtual card

កាតនិម្មិត ACLEDA ត្រូវកំណត់ចំនួនទឹកប្រាក់ក្នុងកាតជាមុន។

Wing Bank

បើកកាតឌីជីថល ក្នុងអេប Wing Bank

៣នៅតែត្រូវការជំនួយ?

សរសេរមកយើងខ្ញុំ ក្រុមការងារនឹងជួយអ្នកភ្ជាប់កាត និងជាវ។